EveryPhone ទូរសព្ទ​​​ Windows ដែល​មាន​កម្រាស់​ស្ដើង​ជាង​គេ​បំផុត

កាល​ពី​ថ្មីៗ​នេះ ​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ជប៉ុន​ Yamada Denki បាន​ប្រកាស​នូវ​ទូរសព្ទ​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 10 មួយ​ម៉ូដែល ​ដែល​​មាន​កម្រាស់​ស្ដើង​ជាង​គេ​បំផុត។


បើ​តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា​ ទូរសព្ទ​ម៉ូដែល​ EveryPhone មាន​កម្រាស់​ត្រឹម​តែ​៦,៩​ម.ម​ ប៉ុណ្ណោះ​ ដោយ​​​ស្ដើង​ជាង​ទូរសព្ទ​ Nokia Lumia 830 ​មាន​កម្រាស់​៨,៥​ម.ម​ ​ដែល​ធ្លាប់​ជា​ទូរសព្ទ​ Windows ​ស្ដើង​ជាង​គេ។ ក្រៅ​ពី​មាន​កម្រាស់​ស្ដើង​​​ ទូរសព្ទ​នេះ​ក៏​មាន​​​​នូវ​លក្ខណៈ​សម្បត្តិ​ពិសេស​ៗ​ផង​ដែរ​​​​​ ដូច​ជា​​មាន​បំពាក់​នូវ​ Processor quad-core ប្រភេទ​ Qualcomm Snapdragon 410។ អេក្រង់​ទំហំ​៥,៥​អ៊ីញ​​មាន​កម្រិត​ Resolution ៧២០x១២៨០​ភីកសែល​​ ហើយ​​ទូរសព្ទ​នេះ​មាន​ពីរ​ពណ៌​ឲ្យ​ជ្រើស​រើស​គឺ​​ពណ៌​ខ្មៅ​ និង​​ពណ៌​ស។

Yamada-Denki-EveryPhone

EveryPhone​ នេះ​ក៏​មាន​បំពាក់​នូវ​កាមេរ៉ា​ខាង​ក្រោយ​​ទំហំ​១៣​MP និង​កាមេរ៉ា​ខាង​មុខ​សម្រាប់​ថត​ Selfie មាន​ទំហំ​ ​៥MP។ ចំណែក​ឯ​ RAM មាន​ទំហំ​២GB អាច​ជួយ​ឲ្យ​ការ​​ធ្វើ​ប្រតិបត្តិការ​​ប្រព្រឹត្ត​ទៅ​​​​បាន​រលូន​ល្អ ​មាន​អង្គ​ចងចាំ​​ក្នុង​ម៉ាស៊ីន​ទំហំ​៣២GB​ដែល​អាច​បន្ថែម​បាន​​ និង​មាន​​ថ្ម​​កម្លាំង​​២៦០០mAh។

​ទូរសព្ទ​ EveryPhone នេះ​មាន​ដាក់​លក់​នៅ​​ក្នុង​​ប្រទេស​ជប៉ុន​តម្លៃ​ ៣៩ ៨០០​យេន​ ដែល​ប្រហាក់​​ប្រហែល​នឹង​៣២៤​ដុល្លារ​សហរដ្ឋអាមេរិក៕



300x90 KH -Sabay

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​​​​​​​​​​ PhoneArena

2016 Ducati 959 Panigale​ ទើប​ចេញ​ថ្មី​ មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​ផ្ដួល​ម៉ូតូ​​​ខ្លះ​បាន

នៅ​ក្នុង​បទ​បង្ហាញ​មួយ​​ Ducati 959 Panigale​ ជា​ម៉ូតូ​ម៉ូដែល​ថ្មី​របស់​ក្រុមហ៊ុន​ផលិត​ម៉ូតូ​អ៊ីតាលី​ ​Ducati​ ត្រូវ​បាន​អះអាង​ថា​ ផ្ដល់​លំនឹង​ល្អ​ពេល​កំពុង​​បើកបរ។ ចង់​ដឹង​ថា​ Ducati 959 Panigale​ មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ៖

1

2

3

4


តម្លៃ​ចេញ​ពី​រោងចក្រ
១៤​ ៩៩៥ ដុល្លារ
ប្រភេទ​ម៉ាស៊ីន ​​
Superquadro​ (ម៉ាស៊ីន​ពីរ)
ទំហំ​ម៉ាស៊ីន​
៩៥៥CC
កម្លាំង​
១៥៧​សេះ
ប្រអប់​លេខ​
៦​វគ្គ​
សំបក​កង់​មុខ​
Pirelli Diablo Rosso Corsa 120/70 ZR17
សំបក​កង់​ក្រោយ​
Pirelli Diablo Rosso Corsa 180/60 ZR17
ហ្រ្វាំង​មុខ
Brembo ៣២០mm ពីរ​បន្ទះ​ជា​មួយ​ប្រព័ន្ធ ABS
ហ្រ្វាំង​ក្រោយ
Brembo ២៤៥mm ពីរ​បន្ទះ​ជា​មួយ​ប្រព័ន្ធ ABS
ចំណុះ​ធុងសាំង
១៧លីត្រ
ជម្រើស​ពណ៌​
ក្រហមសូត្រ​ស


ម៉េច​ដែរ​​ប៉ុណ្ណឹង​​អាច​​ប្រណាំង​​ជាមួយ​​នឹង​​ម៉ូតូ​ប្រណាំង​ផ្សេង​ៗ​បាន​អត់?


300x90 KH Sabay


ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ motorcycle

ថ្ងៃ​សម្រាក ដេក​ផ្ទះ​លេង​ Facebook នឹង​ធ្វើ​ឲ្យ​អ្នក​ស្ត្រេស​លើស​ដើម

អ្នក​ជំនាញ​ជា​ច្រើន​បាន​អះអាង​ថា​បណ្ដាញ​សង្គម (Facebook, Twitter, Instagram, …) អាច​នឹង​បន្ថែម​ភាព​តប់ប្រមល់​កាន់​តែ​ខ្លាំង នៅ​ពេល​ដែល​អ្នក​កំពុង​មាន​អារម្មណ៍​អផ្សុក ឬ​តានតឹង​នៅ​ថ្ងៃ​ឈប់​សម្រាក។​


“បណ្ដាញ​សង្គម​គឺ​ពោរពេញ​ដោយ​ភាព​តប់ប្រមល់​គ្រប់​បែប​យ៉ាង”។ នេះ​បើ​តាម លោក Dr. Pamela Rutledge នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ផ្នែក​ចិត្ត​សាស្ត្រ​រៀបរាប់។ លោក​បាន​បន្ត​ថា ការ​លេង​បណ្ដាញ​សង្គម​នា​ពេល​បច្ចុប្បន្ន​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​កំពុង​នៅ​ជាមួយ​មនុស្ស​កើត​ទុក្ខ ដោយ​សារ​តែ​មនុស្ស​ភាគ​ច្រើន​ចូលចិត្ត​ប្រើ​បណ្ដាញ​ទាំង​នេះ​ដើម្បី​បញ្ចេញ​ទុក្ខ​ព្រួយ​របស់​ពួក​គេ។

លោក Rutledge បាន​លើកឡើង​ពី​ព្រឹត្តិការណ៍​នា​ពេល​ថ្មី​ៗ​នេះ គឺ​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ក្រៀមក្រំ និង​ភ័យ​ខ្លាច​ពេល​ពួក​គេ​បើក​បណ្ដាញ​សង្គម។ ​មនុស្ស​គ្រប់​គ្នា​តែង​ចង់​ដឹង​ និង​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ​អំពី​ព្រឹត្តិការណ៍​ដែល​កំពុង​កើត​ឡើង ក៏​ប៉ុន្តែ​នៅ​ពេល​មាន​ហេតុការណ៍​អាក្រក់​ណា​មួយ​កើត​ឡើង បណ្ដាញ​សង្គម​នឹង​គ្រប​ដណ្ដប់​ដោយ​រូបភាព​អវិជ្ជមាន​កាន់​តែ​​ច្រើន ដូច​ជា​អំពើ​ហិង្សា សោកនាដកម្ម និង​ការ​ជេរ​ប្រទេច​គ្នា​ជា​ដើម។ “ពេល​យើង​ឃើញ​រូប​ភាព និង​សកម្មភាព​បែប​នេះ​រាល់​ថ្ងៃ យើង​នឹង​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​ពិភពលោក​នេះ​គឺ​ជា​ទី​កន្លែង​គួរ​ឲ្យ​ខ្លាច”។ លោក Rutledge ពន្យល់។​

មូលហេតុ​ដូច្នេះ​ហើយ ការ​ប្រើប្រាស់ Smartphone នឹង​មិន​មែន​ជា​វិធី​ល្អ​ឡើយ ប្រសិន​បើ​អ្នក​ចង់​គេច​ចេញ​ពី​អារម្មណ៍​មិន​ល្អ កំឡុង​ពេល​ឈប់​​សម្រាក។

អ្នក​ស្រី​ Dr. Anne Marie Albano ជា​នាយក​គ្លីនិក​ផ្នែក​ជំងឺ​ផ្លូវ​ចិត្ត​និង​អារម្មណ៍​នៅ​ប្រទេស​កូឡុំប៊ី ក៏​បាន​យល់​ស្រប​នឹង​ការ​លើកឡើង​នេះ​ដែរ។ អ្នក​ស្រី​បាន​ប្រាប់​សារព័ត៌មាន The New York Times នា​ពេល​ថ្មី​ៗ​នេះ​ថា បណ្ដាញ​សង្គម​អាច​ធ្វើ​ឲ្យ​មនុស្ស​កាន់​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ តាម​រយៈ​ការ​គំរាមកំហែង​ផ្សេង​ៗ ហើយ​អារម្មណ៍​បែប​នេះ​នឹង​កើត​មាន​កាន់​តែ​ខ្លាំង​នៅ​ពេល​យើង​នៅ​ផ្ទះ​ម្នាក់​ឯង។

ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​ផ្ដល់​ដំបូន្មាន​ថា ដើម្បី​បន្ធូរបន្ថយ​អារម្មណ៍​ធុញ​ថប់​ នៅ​ថ្ងៃ​ឈប់​សម្រាក អ្នក​គួរ​​ចំណាយ​ពេល​ដោយ​​ផ្ទាល់​ជាមួយ​ដៃ​គូ មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ នៅ​ទី​កន្លែង​ណា​មួយ ឬ​ចេញ​ស្រូប​យក​ខ្យល់​អាកាស​តែ​ម្នាក់​ឯង​ក៏​បាន ៕​


300x90 KH -Sabay

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ huffingtonpost

ក្រុមហ៊ុន​ Ferrari ​បង្ហាញ​នាឡិកា​ដៃ​ថ្មី​ស្អាត​ខ្លាំង​តែ​តម្លៃ​មិន​ធម្មតា​

ក្រុមហ៊ុន​ Ferrari បាន​បង្ហាញ​ពី​នាឡិកា​ដៃ​ស៊េរី​ថ្មី​របស់​ខ្លួន​​ម៉ូដែល​ Gran Premio Worldtime ដែល​មាន​ការ​រចនា​រូបរាង​យ៉ាង​ទាក់​ទាញ​​និង​បង្កប់​នូវ​​ចំណុច​​ពិសេស​ជា​ច្រើន។


នាឡិកា​ដៃ​ដ៏​​កាលីប​មួយ​នេះ​ត្រូវ​បាន​​ផលិត​ឡើង​ដោយ​ Ferrari Styling Center ​ដែល​ដើរ​​​ដោយ​ប្រព័ន្ធ​មេកានិច​ Dubois-Depraz Swiss។ តួ​ខ្លួន​របស់​នាឡិកា​ដៃ​នេះ​ផលិត​ឡើង​ពី​សារធាតុ​ដែល​ដូច​គ្នា​ទៅ​នឹង​រថយន្ត​ Ferrari FXX ដែរ​ ពោល​​ផលិត​ពី​សារធាតុ​កាបូន។

ferrari-unveils-new-limited-edition-timepiece-its-all-about-that-race-photo-gallery_2

អ្វី​ដែល​ជា​ចំណុច​ទាក់​ទាញ​ខ្លាំង​របស់​នាឡិកា​ដៃ​នេះ​គឺ​ត្រង់​ថា​អេក្រង់​របស់​វា​មាន​បង្ហាញ​ម៉ោង​នៃ​​ទីក្រុង​​ផ្សេងៗ​គ្នា​ ដូច​ជា​​ទីក្រុង​ Maranello, ទីក្រុង​ Melbourne, ទីក្រុង​ Barcelona, ទីក្រុង​សាំងហ្គាពួរ​ និង​ទីក្រុង​ Abu Dhabi ជា​ដើម។ កាន់​តែ​ពិសេស​នោះ​គឺ​គេ​បាន​ប្រើ​ប្រាស់​កញ្ចក់​ដែល​មើល​ធ្លុះ​​នៅ​ពី​ផ្ទៃ​ខាង​ក្រោយ​នៃ​នាឡិកា​ដែល​អាច​មើល​ឃើញ​​ដំណើរ​ការ​និង​គ្រឿង​បន្លាស់​របស់​នាឡិកា​បាន។

BTH


ferrari-unveils-new-limited-edition-timepiece-its-all-about-that-race-photo-gallery_6

​​​​​​​​​​​​​​​​គួរ​បញ្ជាក់​ថា​នាឡិកា Ferrari ​ម៉ូដែល Gran Premio Worldtime មាន​ផលិត​តែ​ ៣០០ ​គ្រឿង​ប៉ុណ្ណោះ​ ហើយ​មាន​លក់​លើ​ទីផ្សារ​បរទេស​ក្នុង​តម្លៃ​ ១៥៨៥​ដុល្លារ៕​​​


300x90 KH -Sabay

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AutoEvolution​​​​​​​​​

បច្ចេកវិទ្យា​ Li-Fi ធ្វើ​តេស្ត​លើក​ដំបូង​ល្បឿន​លឿន​ជាង​ Wi-Fi ១០០​ដង

នៅ​ទី​បំផុត​​បច្ចេកវិទ្យា​ថ្មី​ Li-Fi បាន​ឈាន​ដល់​ការ​ធ្វើ​តេស្ត​ក្រៅ​មន្ទីរ​ពិសោធ​ជា​​លើក​ទី​មួយ​​ក្នុង​ប្រវត្តិសាស្ត្រ​​ដោយ​ក្រុមហ៊ុន​ Velmenni។


Li-Fi គឺ​ជា​បច្ចេកវិទ្យា​ដែល​ប្រើ​ប្រាស់​នូវ​ពន្លឺ​ដើម្បី​បញ្ជូន​ទិន្នន័យ​ក្នុង​ល្បឿន​លឿន។ កាល​ពី​ដើម​ឆ្នាំ​នេះ​ Li-Fi ធ្លាប់​បាន​ធ្វើ​តេស្ត​នៅ​ក្នុង​មន្ទីរ​ពិសោធ​ ដោយ​វា​​​មាន​ល្បឿន​បញ្ជូន​​ 224 gigabits ក្នុង​មួយ​វិនាទី។ ឥឡូវ​នេះ​ក្រុមហ៊ុន​ Velmenni បាន​ធ្វើ​តេស្ត​ក្រៅ​មន្ទីរ​ពិសោធ​វិញ​ម្ដង​​ដែល​ជា​លទ្ធផល​បង្ហាញ​ថា​ Li-Fi មាន​ល្បឿន​បញ្ជូន​ទិន្នន័យ​ 1GB ក្នុង​មួយ​វិនាទី​ នេះ​មាន​ន័យ​ថា​លឿន​ជាង​ល្បឿន​ជា​មធ្យម​របស់​ Wi-Fi បច្ចប្បន្ន​ដល់​ទៅ​១០០​ដង។

Li-Fi ត្រូវ​បាន​​រក​ឃើញ​ដោយ​លោក ​Harald Hass ​​​សាស្ត្រាចារ្យ​នៃ​​សកលវិទ្យាល័យ​ Edinburg ប្រទេស​ស្កុតឡែន។ លោក​បាន​បកស្រាយ​ថា​ប្រើ​ប្រាស់​​​តែ​អំពូល​ LED មួយ​ Li-Fi អាច​បញ្ជូន​ទិន្នន័យ​បាន​ខ្លាំង​ជាង​បង្គោល​អង់តែន​ទៅ​ទៀត។ ឥឡូវ​នេះ​ឈាន​ដល់​ការ​ពិសោធ​ជាក់​ស្ដែង​​ក្រុមហ៊ុន​ Velmenni បាន​បង្កើត​អំពូល​​ឆ្លាត​វ័យ​មួយ​​ប្រភេទ​ ដែល​នឹង​ជា​ដំណោះស្រាយ​យ៉ាង​ល្អ​សម្រាប់​ឧស្សាហកម្ម​ធំៗ។

គួរ​បញ្ជាក់​ថា​​គេ​នឹង​មិន​ប្រើ​ Li-Fi ​ជំនួស​ឲ្យ​​ W-Fi ​ទាំង​ស្រុង​នោះ​ទេ​ព្រោះ​ការ​ធ្វើ​បែប​នេះ​​​ត្រូវ​ចំណាយ​ថវិកា​ច្រើន ប៉ុន្តែ​ Li-Fi នឹង​ត្រូវ​ប្រើ​ដោយ​គួប​ផ្សំ​ជា​មួយ​ Wi-Fi៕
​​​​​​​​​

300x90

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ fossBytes​​​​​​​​​

កម្មវិធី​កម្ចាត់​មេរោគ​ដែល​ល្អ​បំផុត​សម្រាប់​កុំព្យូទ័រ​​ផ្អែក​លើ​ការ​ធ្វើ​តេស្ត

ក្រុមហ៊ុន​ធ្វើ​តេស្ត​កម្មវិធី​កម្ចាត់​មេរោគ​ដ៏​ល្បី​មួយ​ AV-Test បាន​បង្ហាញ​ឲ្យ​ដឹង​ពី​កម្មវិធី​កម្ចាត់​មេរោគ​ដែល​មាន​សមត្ថភាព​ខ្លាំង​លើស​គេ​ទាំង​សម្រាប់​ Windows 7, 8.1 និង​ Windows 10។

កម្មវិធី​កម្ចាត់​មេរោគ​​ល្អ​បំផុត​សម្រាប់​ Windows 7៖

new-tests-reveal-the-best-antivirus-solution-for-windows-7-

បើ​ផ្អែក​លើ​លទ្ធផល​បាន​ពី​ការ​ធ្វើ​តេស្ត​បាន​បង្ហាញ​ថា​​ Bitdefender គឺ​ជា​កម្មវិធី​កម្ចាត់​មេរោគ​លេខ​មួយ​សម្រាប់​ Windows 7 ដោយ​សារ​តែ​វា​ទទួល​បាន​ពិន្ទុ​ពេញ​ពី​ការ​តេស្ត​លើ​បី​ចំណុច។ ឯ​កម្មវិធី​ McAfee ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ពីរ​ តាម​ពី​ក្រោយ​ដោយ​ Kaspersky ចំណាត់​ថ្នាក់​លេខ​បី។ សម្រាប់​ Avira វិញ​ជា​កម្មវិធី​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ​ដែល​បាន​ពិន្ទុ​ល្អ​ជាង​គេ​ ពោល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​បួន។

​កម្មវិធី​កម្ចាត់​មេរោគ​​ល្អ​បំផុត​សម្រាប់​ Windows 8៖

best-test-best-antivirus-2015-windows

​​កម្មវិធី​ Bitdefender បាន​ស្ថិត​នៅ​ចំណាត់​ថ្នាក់​កំពូល​ម្ដង​ទៀត​ តាម​ពី​ក្រោយ​ដោយ​​កម្មវិធី​ Kaspersky, Qihoo 360 និង​កម្មវិធី​ Avira។

កម្មវិធី​កម្ចាត់​មេរោគ​​ល្អ​បំផុត​សម្រាប់​ Windows 10៖

the-best-antivirus-for-windows-10-avtest

លើក​នេះ​កម្មវិធី​ Avira បាន​ស្ថិត​នៅ​ចំណាត់​ថ្នាក់​កំពូល​វិញ​ម្ដង ​តាម​ពី​ក្រោយ​ដោយ​កម្មវិធី​ Bitdefender ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​ពីរ​។ ដោយ​ឡែក​កម្មវិធី​ Quickheal និង​ Threattrack ជា​កម្មវិធី​​ដែល​ស្ថិត​នៅ​បាត​តារាង​ដោយ​ទទួល​បាន​ពិន្ទុ​តិច​ជាង​គេ៕​​


300x90 KH -Sabay

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ fossByte​​​​​​​​​s

Galaxy S7/S7 Edge នឹង​អាច​បន្ថែម Micro SD Card និង​អេក្រង់​កោង​​ប្លែក​​ពី​ស៊េរី​មុន

មុខងារ​មួយ​ដែល Samsung ពុំ​បាន​បំពាក់​លើ Galaxy S6/S6 Edge គឺ​ Micro SD Card ដែល​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​ជា​ច្រើន​ខកចិត្ត​ជា​ខ្លាំង តែ​​មុខងារ​នេះ​នឹង​ត្រូវ​បំពាក់​លើ Galaxy S7/67 Edge ដែល​នឹង​ប្រកាស​នៅ​ឆ្នាំ ២០១៦ខាង​មុខ។ នេះ​បើ​តាម​វិបសាយ HDBlog.it។


គំរូ Galaxy S7 Edge 

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា GS7 នឹង​មាន​អេក្រង់ ៥,២អ៊ីញ រីឯ GS7 Edge អេក្រង់​ទំហំ​៥,៧អ៊ីញ។ ចំពោះ GS 7 Edge នឹង​ត្រូវ​ផ្លាស់​ប្តូរ​ទៅ​ជា​ទូរសព្ទ​មាន​អេក្រង់​កោង​នៅ​ផ្នែក​ខាង​លើ​និង​ខាង​ក្រោម​ជំនួស​ឱ្យ​អេក្រង់​កោង​នៅ​សងខាង ដែល​នឹង​កាន់​តែ​ពិសេស​និង​មាន​មុខងារ​ច្រើន​ជាង GS6 Edge។

បើ​អ្វី​ដែល​បាន​លេច​ឮ​នេះ សុទ្ធ​តែ​ជា​ការ​ពិត វា​ជា​ដំណឹង​មួយ​ល្អ​សម្រាប់​អ្នក​ដែល​និយម​ប្រើ Smartphone ត្រកូល Galaxy របស់ Samsung ដោយ​អាច​បន្ថែម Micro SD Card បាន។

មួយ​វិញ​ទៀត Galaxy S6 Edge កាល​ពី​ដើម​ឆ្នាំ២០១៥ បាន​ឱ្យ​ធ្វើ​អ្នក​ប្រើប្រាស់​ជា​ច្រើន​ភ្ញាក់​ផ្អើល​ដោយ​សារ​រូបរាង​និង​អេក្រង់​កោង​សងខាង​យ៉ាង​​ពិសេស ដែល​មាន​មុខងារ​ជា​ច្រើន​សម្រាប់​បំពេញ​តម្រូវ​ការ​អ្នក​ប្រើប្រាស់។ ចាំ​មើល​ត​ទៅ​ទៀត​ថា GS7 Edge អេក្រង់​កោង​លើ​ក្រោម​ខុស​ពី GS6 Edge ​នោះ តើ​រឹត​តែ​ពិសេស​យ៉ាង​ណា​ទៅ៕

2

3

4


300x90-KH-Sabay1

ប្រែ​សម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ technobuffalo

iPhone 6s/6s Plus បន្ត​ធ្លាក់​ថ្លៃ ហាង​និង​ក្រុមហ៊ុន​ដាក់​លក់​ប្រជែង​​គ្នា


តម្លៃ iPhone 6s/6s Plus បាន​បន្ត​ធ្លាក់​ចុះ​ឥត​ឈប់ ក្រោយ​ពី​បាន​ចេញ​លក់​ប្រហែល​ជាង​២ខែ​កន្លង​ទៅ​នេះ ពោល​គឺ​ចុះ​នៅ​នៅ​ត្រឹម ៧១០ដុល្លារ​សម្រាប់​​សម្រាប់​ទំហំ 16 GB លក់​នៅ​តាម​បណ្ដា​ហាង​នានា​ក្នុង​ទីក្រុង​ភ្នំពេញ ខណៈ​តម្លៃ​នៅ​តាម​​ក្រុមហ៊ុន​នាំ​ចូល​ផ្លូវការ​លក់​ក្នុង​តម្លៃ​ខ្ពស់​ជាង​។ ចំណែក​ឯ Smartphone ម៉ូដែល​ផ្សេង​ទៀត ខ្លះ​ក៏​បន្ត​ធ្លាក់​ចុះ តែ​ខ្លះ​ទៀត​នៅ​ទ្រឹង​​ដដែល។

List Phone new1

បញ្ជាក់៖  ​តម្លៃ​ទាំង​នេះ​​យក​ពី​ប្រភព​ហាង​នានា និង​អាច​មាន​ការ​ឡើង​​ចុះ​ភ្លាមៗ​ក្រោយ​ការ​ចេញ​ផ្សាយ​នេះ។

300x90 KH -Sabay

អត្ថបទ៖ ប៉ែត ផាន់និត