ក្រុមហ៊ុនធ្វើតេស្តកម្មវិធីកម្ចាត់មេរោគដ៏ល្បីមួយ AV-Test បានបង្ហាញឲ្យដឹងពីកម្មវិធីកម្ចាត់មេរោគដែលមានសមត្ថភាពខ្លាំងលើសគេទាំងសម្រាប់ Windows 7, 8.1 និង Windows 10។
កម្មវិធីកម្ចាត់មេរោគល្អបំផុតសម្រាប់ Windows 7៖

បើផ្អែកលើលទ្ធផលបានពីការធ្វើតេស្តបានបង្ហាញថា Bitdefender គឺជាកម្មវិធីកម្ចាត់មេរោគលេខមួយសម្រាប់ Windows 7 ដោយសារតែវាទទួលបានពិន្ទុពេញពីការតេស្តលើបីចំណុច។ ឯកម្មវិធី McAfee ទទួលបានចំណាត់ថ្នាក់លេខពីរ តាមពីក្រោយដោយ Kaspersky ចំណាត់ថ្នាក់លេខបី។ សម្រាប់ Avira វិញជាកម្មវិធីប្រើប្រាស់ដោយឥតគិតថ្លៃដែលបានពិន្ទុល្អជាងគេ ពោលស្ថិតនៅចំណាត់ថ្នាក់លេខបួន។
កម្មវិធីកម្ចាត់មេរោគល្អបំផុតសម្រាប់ Windows 8៖

កម្មវិធី Bitdefender បានស្ថិតនៅចំណាត់ថ្នាក់កំពូលម្ដងទៀត តាមពីក្រោយដោយកម្មវិធី Kaspersky, Qihoo 360 និងកម្មវិធី Avira។
កម្មវិធីកម្ចាត់មេរោគល្អបំផុតសម្រាប់ Windows 10៖

លើកនេះកម្មវិធី Avira បានស្ថិតនៅចំណាត់ថ្នាក់កំពូលវិញម្ដង តាមពីក្រោយដោយកម្មវិធី Bitdefender ស្ថិតនៅចំណាត់ថ្នាក់លេខពីរ។ ដោយឡែកកម្មវិធី Quickheal និង Threattrack ជាកម្មវិធីដែលស្ថិតនៅបាតតារាងដោយទទួលបានពិន្ទុតិចជាងគេ៕
