គំរូ Galaxy S7 Edge
ប្រភពដដែលបានឱ្យដឹងទៀតថា GS7 នឹងមានអេក្រង់ ៥,២អ៊ីញ រីឯ GS7 Edge អេក្រង់ទំហំ៥,៧អ៊ីញ។ ចំពោះ GS 7 Edge នឹងត្រូវផ្លាស់ប្តូរទៅជាទូរសព្ទមានអេក្រង់កោងនៅផ្នែកខាងលើនិងខាងក្រោមជំនួសឱ្យអេក្រង់កោងនៅសងខាង ដែលនឹងកាន់តែពិសេសនិងមានមុខងារច្រើនជាង GS6 Edge។
បើអ្វីដែលបានលេចឮនេះ សុទ្ធតែជាការពិត វាជាដំណឹងមួយល្អសម្រាប់អ្នកដែលនិយមប្រើ Smartphone ត្រកូល Galaxy របស់ Samsung ដោយអាចបន្ថែម Micro SD Card បាន។
មួយវិញទៀត Galaxy S6 Edge កាលពីដើមឆ្នាំ២០១៥ បានឱ្យធ្វើអ្នកប្រើប្រាស់ជាច្រើនភ្ញាក់ផ្អើលដោយសាររូបរាងនិងអេក្រង់កោងសងខាងយ៉ាងពិសេស ដែលមានមុខងារជាច្រើនសម្រាប់បំពេញតម្រូវការអ្នកប្រើប្រាស់។ ចាំមើលតទៅទៀតថា GS7 Edge អេក្រង់កោងលើក្រោមខុសពី GS6 Edge នោះ តើរឹតតែពិសេសយ៉ាងណាទៅ៕



ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ technobuffalo
