នាឡិកាដៃដ៏កាលីបមួយនេះត្រូវបានផលិតឡើងដោយ Ferrari Styling Center ដែលដើរដោយប្រព័ន្ធមេកានិច Dubois-Depraz Swiss។ តួខ្លួនរបស់នាឡិកាដៃនេះផលិតឡើងពីសារធាតុដែលដូចគ្នាទៅនឹងរថយន្ត Ferrari FXX ដែរ ពោលផលិតពីសារធាតុកាបូន។

អ្វីដែលជាចំណុចទាក់ទាញខ្លាំងរបស់នាឡិកាដៃនេះគឺត្រង់ថាអេក្រង់របស់វាមានបង្ហាញម៉ោងនៃទីក្រុងផ្សេងៗគ្នា ដូចជាទីក្រុង Maranello, ទីក្រុង Melbourne, ទីក្រុង Barcelona, ទីក្រុងសាំងហ្គាពួរ និងទីក្រុង Abu Dhabi ជាដើម។ កាន់តែពិសេសនោះគឺគេបានប្រើប្រាស់កញ្ចក់ដែលមើលធ្លុះនៅពីផ្ទៃខាងក្រោយនៃនាឡិកាដែលអាចមើលឃើញដំណើរការនិងគ្រឿងបន្លាស់របស់នាឡិកាបាន។


គួរបញ្ជាក់ថានាឡិកា Ferrari ម៉ូដែល Gran Premio Worldtime មានផលិតតែ ៣០០ គ្រឿងប៉ុណ្ណោះ ហើយមានលក់លើទីផ្សារបរទេសក្នុងតម្លៃ ១៥៨៥ដុល្លារ៕
