ទូរសព្ទ​ល្អ​ទាំង​១០​របស់​ក្រុមហ៊ុន​​ Nokia មុន​​ការ​ទិញ​យក​ដោយ​ Microsoft​


មុន​ការ​ទិញ​យក​ដោយ​ក្រុមហ៊ុន​ Microsoft ​ក្រុមហ៊ុន​ Nokia ធ្លាប់​ជា​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​យក្ស​មួយ​នៅ​លើ​ពិភពលោក។ ​ត​ទៅ​នេះ​គឺជា​ការ​រំលឹក​នូវ​​​ទូរសព្ទ​ល្អៗ​ចំនួន​១០​​ដែល​ Nokia ​បាន​ផលិត​​ឡើង​នា​ពេល​កន្លង​មក។


១០. Nokia 7210

nokia7210_pic3

​​7210 ជា​ទូរសព្ទ​ដំបូង​គេ​ដែល​មាន​នូវ​​អេក្រង់​ពណ៌​ធម្មជាតិ​ទំហំ​១,៥​អ៊ីញ​ និង​មាន​ Resolution ទំហំ​១២៨x១២៨។ ទូរសព្ទ​នេះ​ដែរ​បាន​ចេញ​លក់​លើ​ទីផ្សារ​នៅ​ក្នុង​ឆ្នាំ​២០០២។


៩. Nokia N91

lactimg_nokia-n91_3

N91 ​បាន​ចេញ​លក់​នៅ​ឆ្នាំ​២០០៥​ ហើយ​វា​ប្រហែល​ជា​ទូរសព្ទ​មាន​រូបរាង​អាក្រក់​ជាង​គេ​ក្នុង​ចំណោម​ទូរសព្ទ​ដែល​ Nokia បាន​ផលិត។ ទោះ​ជា​យ៉ាង​ណា​ពេល​នោះ​​ទូរសព្ទ​នេះ​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ធំជាង​គេ​បង្អស់​​ដល់​ទៅ​៤GB ហើយ​​ទទួល​បាន​ការ​ពេញ​និយម​​រហូត​ដល់​មាន​ការ​ផលិត​បន្ថែម​នូវ​ស៊េរី​អង្គ​ចងចាំ​ទំហំ​៨GB ដែល​មាន​ពណ៌​ខ្មៅ​ជា​ពិសេស​ទៀត​ផង។


៨. Nokia N900

Nokia-N900-Unofficial-Successor-the-Neo900-Can-Now-Be-Ordered-481969-3

ទូរសព្ទ​នេះ​បាន​ចេញ​លក់​ក្នុង​ឆ្នាំ​២០០៩​ វា​ជា​ប្រភេទ​ស្មាតហ្វូន​ដែល​មាន​អេក្រង់​ទំហំ​៣,៥​អ៊ីញ​ ដោយ​អេក្រង់​វា​មាន​លក្ខណៈ​ពិសេស​អាច​ធ្វើ​ការ​ទាញ​ចេញ​​ដើម្បី​ប្រើ​ប្រាស់​ក្ដារ​ចុច​បាន។ N900 មិន​មាន​ចំណុច​ទាក់​ទាញ​អ្វី​ជា​ពិសេស​នោះ​ឡើយ​ ​ប៉ុន្តែ​​​អ្នក​ដែល​ទិញ​ស្មាតហ្វូន​​នេះ​ស្រឡាញ់​មិន​អាច​ដក​ចិត្ត​ពេល​បាន​ប្រើ។


៧. Nokia 808 PureView

808

កាល​ពី​ឆ្នាំ​២០១២​ ​ក្រុមហ៊ុន​​Nokia បាន​ប្រកាស​ពី​ 808 PureView ដែល​មាន​បំពាក់​នូវ​កាមេរ៉ា​យក្ស​ទំហំ​៣៨​MP អាច​យក​ឈ្នះ​គូ​ប្រកួត​ប្រជែង​នានា​បាន។


៦. Nokia E71

696b

E71 គឺ​ជា​គូ​ប្រកួត​ប្រជែង​ដ៏​ខ្លាំង​​ក្លា​មួយ​របស់​​ក្រុមហ៊ុន​ Blackberry កាល​ពី​ឆ្នាំ​២០០៨។ ​វា​មិន​ត្រឹម​តែ​មាន​សមត្ថភាព​និង​រូបរាង​ស្អាត​ជាង​ទូរសព្ទ​របស់​​ក្រុមហ៊ុន​ Blackberry​ ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​មាន​តម្លៃ​ទាប​ជាង​ទៀត​ផង។


៥. Nokia 8210​

8210

បើ​ក្រឡេក​ទៅ​ឆ្នាំ​១៩៩៩​ Nokia 8210 ជា​ទូរសព្ទ​ដ៏​អស្ចារ្យ​មួយ។ វា​មាន​ទម្ងន់​តែ​៧៩​ក្រាម​ មាន​អង្គ​ចងចាំ​ដែល​អាច​រក្សា​លេខ​​ទូរសព្ទ​បាន​២៥០​លេខ​ និង​អាច​ប្រើ​ប្រាស់​បាន​ដល់​ទៅ​៧៥​ម៉ោង​ឯ​ណោះ។


៤. Nokia N9

N9

​Nokia N9​ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ឆ្នាំ​២០១១​ ​វា​ជា​ស៊េរី​ថ្មី​របស់​ N900 ដែល​អ្នក​ប្រើ​ប្រាស់​បាន​ទន្ទឹង​រង់​ចាំ​អស់​រយៈ​ពេល​៣​ឆ្នាំ​មក​ហើយ។ ត្បិត​ថា​វា​ត្រូវ​បាន​រចនា​រូបរាង​ស្រស់​ស្អាត​ជាង​ N900 ក៏​ពិត​មែន ​ប៉ុន្តែ​​មិន​បាន​ទទួល​ជោគ​ជ័យ​ដូច​ការ​រំពឹង​ទុក​នោះ​ឡើយ។


៣. Nokia N95

N95

​N95 ជា​ទូរសព្ទ​ប្រចាំ​ប្រវត្តិសាស្ត្រ​មួយ​របស់​ក្រុមហ៊ុន​ Nokia។ ​ទូរសព្ទ​នេះ​ត្រូវ​បាន​រចនា​ឡើង​ជា​ពិសេស​ដោយ​មាន​ប្រព័ន្ធ​គ្រប់​គ្រង​ចម្រៀង​ស្ថិត​នៅ​ផ្ទៃ​ខាង​ក្រោយ​នៃ​​ផ្នែក​ខាង​លើ​អេក្រង់​ទូរសព្ទ​ នៅ​ពេល​អូស​អេក្រង់​ចុះ​ក្រោម។ វត្តមាន​របស់​ទូរសព្ទ​នេះ​ទទួល​បាន​ការ​​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​រហូត​ដល់​មាន​ការ​ចេញ​លក់​នូវ​ N95 ទំហំ​៨GB ​ពណ៌​ខ្មៅ​ជា​ពិសេស​ថែម​ទៀត​ផង។


២. Nokia 5110

5110

​​នៅ​ឆ្នាំ​១៩៩៨​ Nokia 5110 ​ជា​ទូរសព្ទ​ដំបូង​គេ​ដែល​មាន​មក​នូវ​ហ្គេម​ពស់​ដ៏​ល្បី​ឈ្មោះ។ ហ្គេម​ពស់​របស់​ Nokia ត្រូវ​បាន​គេ​ប្រៀប​ប្រដូច​ទៅ​នឹង​ហ្គេម​ Super Mario ដែល​គ្មាន​អ្នក​ណា​អាច​បំភ្លេច​បាន​ឡើយ។

១. Nokia 8810

8810

​​​ទូរសព្ទ​របស់​ក្រុមហ៊ុន​ Nokia ​ដែល​គេ​មិន​អាច​បំភ្លេច​បាន​នោះគឺ 8810។ តួ​ខ្លួន​លោហៈធាតុបាន​ធ្វើ​ឱ្យ​ទូរសព្ទ​នេះ​មាន​ការ​លំបាកក្នុង​​ការ​ផលិត​រហូត​ដល់​មាន​ការ​កំណត់​ចំនួន​ផលិត​ទៀត​ផង។ 8810 ដែល​បាន​​ផលិត​ឡើង​នា​ឆ្នាំ​១៩៩៨នេះ​បាន​​ត្រួសត្រាយ​ផ្លូវ​សម្រាប់ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​ Nokia ៕



300x90 KH -Sabay

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​​​​​​ GoodGearGuide