ទូរស័ព្ទ MEIZU បានសម្ពោធជាផ្លូវការនៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២០ ខែវិច្ឆិកា កន្លងទៅ នៅផ្សារទំនើបអ៊ីអន ដែលមានកម្មវីធីសប្បាយៗជាច្រើន និងការចាប់រង្វាន់ដល់អតិថិជនផងដែរ ។ អ្នកចូលរួមទាំងអស់មានភាពរីករាយយ៉ាងខ្លាំងជាមួយនឹងការប្រគំតន្រ្តីពិសេស ដែលមានការចូលរួមពីកំពូលតារាចម្រៀងក្នុងប្រទេសកម្ពុជា លោក ណុប បាយ៉ារិទ្ធិ, តារាចម្រៀងក្នុងកម្មវិធី Cambodian Idol កញ្ញា សុវត្ថិឌី ធារីកា និងពិធីករ DJ Cake, អេជេឡា, ក្រុមបង្ហាញម៉ូដ របាំប្រពៃណីខ្មែរ។

លោក គីម សុង ដែលជាអគ្គនាយកក្រុមហ៊ុន Ramar Hoding Group មានប្រសាសន៍ថា «ក្រុមហ៊ុនបាននាំចូលទូរស័ព្ទ Smart Phone MEIZU និងទទួលសិទ្ធិចែកចាយផ្តាច់ក្នុងទីផ្សារកម្ពុជាដែលជាកំពូល Smart Phone ដ៏ល្បីជាប់លំដាប់ថ្នាក់លេខ៥ទូទាំងពិភពលោក ដែលមានការពេញនិយមនៅទ្វីបអឺរ៉ុប ទ្វីបអាស៊ី ហើយលក់ដាច់បំផុតនាពេលបច្ចុប្បន្នក្នុងប្រទេសចិន»។

លោក Li Xiao (លី សាវ) ដែលជាអ្នកតំណាងក្រុមហ៊ុន MEIZU បានបង្ហាញទូរស័ព្ទ Smart Phone MEIZU MX5, MEIZU M2 Note និង MEIZU M2 ដែលមានរាងស្តើង ផលិតពីលោហៈធាតុ ។ Smart Phone SIM2ប្រើប្រាស់ 4G LTE បានទាំងពីរ SIM CPU octacore 2.2 GHz អាចលេងហ្គេមខ្នាតធំៗយ៉ាងងាយស្រួល កម្មវិធី Download បានលឿនដូចព្យុះជាមួយ Ram 3G Rom 32G ប្រភេទអេក្រង់ ទំហំធំ5. 5inch FHD Resolution 1080 ធ្វើឱ្យមានពណ៌ធម្មជាតិត្រជាក់ភ្នែក កាមេរ៉ា13 Megapixelដែលមានភ្លើងFlash ២ ធ្វើឱ្យលោកអ្នកអាចថតរូបភាពច្បាស់ល្អទាំងយប់ទាំងថ្ងៃ (Slow Motion Camera),សាកថ្មឆាប់ពេញ (10mn=25%, 40mn=60%)បច្ចេកវិទ្យាថ្មីស្គែនក្រយៅដៃ សម្រាប់ដោះនិងចាក់សោកម្មវីធី ។ Flyme ជាប្រព័ន្ធប្រតិបត្តិការតែមួយគត់អាច Download កម្មវិធីផ្សេងៗ ដោយមិនបាច់បង្កើតឬមានAccount នៅ Google សូមទទួលយកបទពិសោធថ្មីទាំងអស់គ្នា។

ក្រុមហ៊ុន Ramar Hoding Group និងក្រុមហ៊ុន MEIZU នឹងខិតខំស្វែងរកបទពិសោធថ្មីៗជាមួយទូរស័ព្ទដៃ ដើម្បីបំពេញតម្រូវការរបស់អតិថិជន ។ លោកអ្នកអាចស្វែងរក និងជាវបាន នៅទីតាំងលក់ទូរស័ព្ទ MEIZU ជាផ្លូវការដែលមានអសយដ្ឋាន ផ្ទះលេខ 89A ផ្លូវ 310 សង្កាត់ទួលស្វាយព្រៃ2 ខណ្ឌចំការមន រាជធានីភ្នំពេញ ទាក់ទងតាមរយៈលេខទូរស័ព្ទ023 636 1116/ 071 33 555 92/ 071 33 555 20)៕